🌷ស្រណោះចុងផ្ដៅ🌷
ឱះឱ!ចុងផ្ដៅ កែជនពីខ្លៅ ឲ្យទៅជាប្រាជ្ញ
ស្ដីវាយប្រដៅ លុតចិត្តបិសាច ចិត្តខ្លៅកំណាច
កាចដោយក្ដីល្ងង់។
វាយខ្លះស្ដីខ្លះ ស្ដីឲ្យស្រឡះ កុំឲ្យលិចលុង
វាយដោយចុងផ្ដៅ វាយឲ្យបាត់ល្ងង់ វាយសាងពូជពង្ស
ពូជប្រាជ្ញបណ្ឌិត។
វាយកុំឲ្យខូច វាយសិស្សកំហូច វាយឲ្យល្អពិត
វាយប្រៀនប្រដៅ ឲ្យជាបណ្ឌិត វាយដោយទឹកចិត្ត
ស្រឡាញ់មេត្តា។
ធី សុគន្ធា (ពន្លឺ បញ្ញា)